មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះតាមដាន និងពិនិត្យការងារបង្ករបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករនៅឃុំក្រោលគោ ឃុំស្វាយយា និងឃុំដូនសរ ស្រុកស្វាយជ្រំ ។
ចេញ​ផ្សាយ ២៦ ឧសភា ២០២៣
75

នាព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣

 លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងនិងសហការី និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន ស្រុកស្វាយជ្រំ ចុះតាមដាន និងពិនិត្យការងារបង្ករបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករនៅឃុំក្រោលគោ ឃុំស្វាយយា និងឃុំដូនសរ ស្រុកស្វាយជ្រំ ។

-កម្មវិធីទី១ ចុះពិនិត្យការបង្កាត់កង្កែបរបស់កសិករ នាង សេង នៅភូមិឃួច ឃុំក្រោលគោ កសិករកំពុងចាប់ផ្តើមបង្កាត់ពូជកង្កែបយកកូនលក់ជូនកសិករក្នុងស្រុក។

តាមការរាយការណ៍តាមទូរស័ព្ទពីលោកមេឃុំក្រោលគោ មកដល់ពេលនេះការងារបង្កបង្កើនផលអនុវត្តការភ្ជួរដាស់បាន២០ភាគរយនៃផែនការ២៥០០ហិកតា ព្រោះបាន២០ហិកតា. លោកមេឃុំស្វាយយាទូទាំងឃុំភ្ជួរដាស់បាន៧០ភាគរយ នៃផែនការ២២៥០ហិកតា ព្រោះបាន៧៥០ហិកតា និងលោកស្រីមេឃុំដូនសរភ្ជួរដាស់បាន៦០ភាគរយ នៃផែនការ១៥០០ហិកតា ព្រោះ៣៥០ហិកតា។

-កម្មវិធីទី២ ចុះពិនិត្យ ការដាំបន្លែរបស់កសិករយ៉ាន់ សុធា នៅភូមិសូរ ឃុំដូនសរ គាត់មានដីដាំបន្លែចំនូន៤០អា មានដាំស្ពៃខៀវ ស្ពៃក្រញាញ់ សាលាលាដ ត្រសក់ននោង ក្នុង១ឆ្នាំអាច់ដាំបាន ៧-៨លើក រកចំណូល ពី៤.៥-៦លានរៀល/លើក។

-កម្មវិធីបន្ទាប់ចុះតាមដាន ត្រួតពិនិត្យការងារបង្កបង្កើនផលនៅឃុំធ្មា ស្រុករំដួល តាមការរាយការណ៍របស់មេឃុំ ភ្ជួរដាស់បាន ៨០ភាគរយនៃផែនការ ១៩៣០ហិកតា ព្រោះបាន១២៥៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter