មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បាន ចុះពិនិត្យ និងវាយតម្លៃស្រូវរបស់កសិករនៅភូមិត្រពាំងបុស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក
ចេញ​ផ្សាយ ០៩ កញ្ញា ២០២៣
52

នៅរសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣  លោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និង ក្រុមការងារការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មបាន ចុះពិនិត្យ និងវាយតម្លៃស្រូវរបស់កសិករនៅភូមិត្រពាំងបុស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក  ដែលកសិករបានរាយការណ៍ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយះសេវាផ្តល់ពត៌មានបច្ចេកទេសកសិកម្ម ១២៨៩ ថាស្រូវមានបញ្ហាដង្កូវកាត់ស្លឹក និងងាប់បណ្តូល តាមការចុះជួបជាមួយ ក្រុមប្រឹក្សាឃុំអណ្តូងពោធ៍ បានអោយដឹងថា នៅឃុំអណ្តូងពោធ៍ ការងារបង្ករបង្កើនផលស្រូវសម្រេចបាន ១០០ភាគរយនៃផែនការ ស្រូវដុះលូតលាស់ល្អ មិនមានសត្វល្អិត និងជម្ងឺបំផ្លាញទេ ។

-តាមការជួបជាមួយកសិករ សុខ លី ដែលជាម្ចាស់ស្រែ បានអោយដឹងថាស្រូវគាត់ធ្វើលើកទី២ ពូជស្រូវIR 504 ទិញពីវៀតណាមបានអាយុកាល៥០ថ្ងែហើយ ដង្កូវកាត់ស្លឹក និងងាប់បណ្តូល តាំងពី១០ថ្ងៃកន្លងមកហើយ ក្រោយពីឃើញមានបញ្ហានេះគាត់បានបាញ់ថ្នាំ បន្ទាប់បាន៣ថ្ងៃគាត់បានបាចជី២០.២០.១៥ ចំនួន៥០គក្រ/១ហិកតា ធ្វើអោយស្រូវដុះលូតលាស់ល្អឡើងវិញ ដោយសារភ័យខ្លាចចស្រូវខូចទៀត ហើយឃើញការផ្សព្វផ្សាយតាម Facebook ពីសេវាព័ត៌មានបច្ចេកទេសកសិកម្ម១២៨៩ គាត់ក៏ខលសួរទៅក្រសួង។

-តាមពិនិត្យជាក់ស្តែង ស្រូវអាយុកាលប្រហែល៥០ថ្ងៃជាពូជស្រូវIR 504 កសិករធ្វើលើកទី២ ប្រមាណជា២ហិកតា ដែលជាស្រែដែលមានអាយុកាលតិចជាងគេ ហើយនៅខ្ចីជាងស្រែនៅជុំវិញ(ស្រូវពូជក្រសាំងទាប)ដែលមានដើមចាស់ ធ្វើអោយដង្កូវកាត់ស្លឹក និងដង្កូវស៊ីរូងដើមមកបំផ្លាញ។ បច្ចុប្បន្នស្រូវបានដុះលូតលាស់ល្អឡើងវិញហើយ ដោយសារកសិករបានបាញ់ថ្នាំកំចាត់ទាន់ពេលវេលា និងបានបាចជីបំប៉ន។  ក្រុមការងារបានណែនាំអោយម្ចាស់ស្រែឧស្សាហ៍ចុះពិនិត្យស្រែ បើមានវត្តមានមេអំបៅ ឬសត្វមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ កសិកម្មស្រុក និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរាគន៍ទាន់ពេលវេលា។

 

                                      

ចំនួនអ្នកចូលទស្សនា
Flag Counter