មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានសហការបើកវគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីការប្រើប្រាស់កម្មវិធី ចំការ (Chamka App) និងកសិកម្មដែលគិតគូរដល់អាហាររូបត្ថម្ភដល់ភ្ងាក់ងារផ្សព្វផ្សាយឃុំ (CEW )
ចេញ​ផ្សាយ ០៩ កញ្ញា ២០២៣
264

នៅរសៀលថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហុង ហាក់ អនុប្រធានការិយាល័យ បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីការប្រើប្រាស់កម្មវិធី ចំការ (Chamka App) និងកសិកម្មដែលគិតគូរដល់អាហាររូបត្ថម្ភដល់ភ្ងាក់ងារផ្សព្វផ្សាយឃុំ (CEW ) គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖

- ដើម្បីរំលឹកនៅចំណេះដឹងរបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) ពាក់ពាន់ និងកម្មវិធីចំការ(Chamka App)និងផ្សព្វផ្សាយអំពីអាហាររូបត្ថម្ភដល់

កសិករផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន

- ស្វែងយល់ពីការលំបាកនានារបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ   (CEW)ក្នុងការ

ផលិតវីដេអូផ្សព្វផ្សាយអំពីកសិកម្មដែលគិតគូរដល់អាហាររូបត្ថម្ភដល់កសិ ករផ្សេងៗទៀតនៅក្នុងមូលដ្ឋានភូមិ ឃុំ

-  ជម្រុញនិងលើកទឹកចិត្តដល់(CEW) និងបណ្ដុំអាជីវកម្ម អោយចូលរួមក្នុង ការផលិតវីដេអូអំពីកសិកម្មដែលគិតគូរដល់អាហាររូបត្ថម្ភ ដើម្បីផ្សព្វផ្សាយ ដល់កសិករនៅក្នុងមូលដ្ឋានរបស់គាត់ ក៏ដូចជាអ្នកផ្សេងៗទៀតផងដែរ។

ដែលមានវត្តមានចូលរួមចំនួន ៣០នាក់ ក្នុងនោះស្ត្រីមានចំនួន១២នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter