មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យ វាយតម្លៃការងារបង្កបង្កើនផលស្រូវ នៅតំបន់ទន្លេវៃគោលើ ក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៣
108

នាព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  និងសហការី លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ បានចុះពិនិត្យ វាយតម្លៃការងារបង្កបង្កើនផលស្រូវ នៅតំបន់ទន្លេវៃគោលើ ក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ តាការរាយការណ៍របស់លោកមេឃុំស្វាយយា ការបង្កបង្កើនផលស្រូវរបស់កសិករនៅតំបន់នេះជាការធ្វើលើកទី២ អនុវត្តបាន ៦៥០ហិកតា តាមការចុះពិនិត្យជាក់ស្តែង ពូជស្រូវ កសិករដាំដុះជាពូជ OM5451 ស្រូវនៅដំណាក់កាលកកើតគួរ ស្រូវដុះលូតលាស់ល្អ ពុំមានសត្វល្អិត និងជម្ងឺបំផ្លាញទេ ។ ចំពោះស្ថានភាពកំពស់ទឹកនៅស្ពានព្រៃបន្ទាយនៅទាប មិនទាន់មានបញ្ហាកួរអោយកត់សំគាល់នៅឡើយ ហើយកំពស់ទឹកនៅទ្វារទឹករបស់ព្រីងមានកំពស់ ៣.៦០ម៉ែត្រ នៅមិនទាន់ដល់កំពស់ទឹកត្រូវប្រកាសអាសន្ននៅឡើយ (កំពស់៤.០០ម៉ែត្រ) ទ្វាទឹកបើកចំនួន៣/៥ទ្វា ។ ក្រោយពីការចុះពិនិត្យជាក់ស្តែងលោកប្រធានមន្ទីរ បានណែនាំអោយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ តាមដានស្ថានភាពការងារបង្កបង្កើនផល និងស្ថានភាពទឹកជំនន់បន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter