មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសម្របសម្រួលរៀបចំផ្សព្វផ្សាយក្នុងឱកាសទិវាជំងឺឆ្កែឆ្កួតពិភពលោក។
ចេញ​ផ្សាយ ៣០ កញ្ញា ២០២៣
145

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា  បានសម្របសម្រួលរៀបចំផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធីសាស្ត្រក្នុងការបង្ការជំងឺឆ្កែឆ្កួត ជូនដល់សិស្សានុសិស្សវិទ្យាល័យស្វាយរៀង ក្នុងឱកាសទិវាជំងឺឆ្កែឆ្កួតពិភពលោក។ ពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតី លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកវេជ្ជ បណ្ទិត លី សុវ៉ាត អនុប្រធានវិទ្យាស្ថាន ប៉ាស់ស្ទើកម្ពុជា លោកស្រីពៅ ធីតា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោកអនុប្រធានមន្ទីរអប់រំ លោកនាយកសាលាវិទ្យាល័យស្វាយរៀង និងសហការី ដែលមានលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យស្វាយរៀងសរុបចំនួន៥០០នាក់។

រៀបចំដោយFAO and GDAHP។

ចំនួនអ្នកចូលទស្សនា
Flag Counter