មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក​​ ហ៊ុន ​សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជម្ងឺឆ្លងសត្វគោក្របី នឹងផ្តល់ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគ
ចេញ​ផ្សាយ ២៧ តុលា ២០២៣
100

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង លោក​​ ហ៊ុន ​សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកស្វាយជ្រំ បានចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ជម្ងឺឆ្លងសត្វគោក្របី នឹងផ្តល់ថ្នាំព្យាបាល ថ្នាំសម្លាប់មេរោគជូនភ្ងាក់ងារសុខភាពសត្វភូមិ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រោក ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ដោយមានការចូលរួមពី លោកស្រី យោក សុខា មេឃុំកំពង់ចំឡង នឹងក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិត្រោក និងភ្នាក់ងារសុខភាពសត្វភូមិ ប្រជាពលរដ្ឋជាម្ចាស់សត្វដែលមានវត្តមានសរុប: ២១ នាក់ /ស្រី៤ នាក់ ។ លោក​​ ហ៊ុន ​សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានមានប្រសាសន៍ពន្យល់ណែនាំពីវិធានការការពារជំងឺគោ ក្របី  និងត្រូវធ្វើអនាម័យកន្លែងចិញ្ចឹមគោ ក្របីជាប្រចាំថ្ងៃអោយស្អាត និងឧស្សាហ៍តាមដាមពិនិត្យមើលគោ ក្របីជាប្រចាំថ្ងៃ ប្រសិនមានបញ្ហាអ្វី​សូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ និងមន្ទីរជំនាញដើម្បីចុះអន្តរាគមន៍អោយទាន់ ពេលវេលា ។

ចំនួនអ្នកចូលទស្សនា
Flag Counter