មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យ អង្កេត និងតាមដានទីតាំងផ្ទុះជំងឺផ្តាសាយបក្សីក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង
ចេញ​ផ្សាយ ០១ វិច្ឆិកា ២០២៣
108

ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យ អង្កេត និងតាមដានទីតាំងផ្ទុះជំងឺផ្តាសាយបក្សីក្នុងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង  ដោយមានការសហការជាមួយលោក ឈឹម វុត្ថា ប្រធានការិយាល័យអេពីដេមីសាស្ត្រ និងវិភាគព័ត៌មាន លោក អ៊ឹង ប៊ុនសុង អនុប្រធានការិយាល័យអង្កេត តាមដាន និងប្រយុទ្ធប្រឆាំងជំងឺសត្វ លោក សេក សេង អនុប្រធានការិយាល័យសង្គ្រោះ និងព្យាបាល នៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ លោក រិន សារ៉េម អនុប្រធានការិយាល័យនៃនាយកដ្ឋានតំបន់ដីសើមទឹកសាប លោក មុំ សុខលី មន្ត្រីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង និងមន្ត្រី ការិយាល័យផលិតកម្ម និងបសុព្យាបាលចំនួន ២រូប សហការជាមួយអង្គការ US-CDC, WCS និងអាជ្ញាធរមូលចុះទស្សនៈកិច្ចទីតាំងផ្ទុះជំងឺផ្តាសាយបក្សីក្នុងខេត្តស្វាយរៀងទទួលបានលទ្ធផលដូចតទៅ៖

-អង្កេតមើលសត្វព្រៃនៅចំណុចស្រែជលនាគមានវត្តមាន សត្វកុកគ្រោងមធ្យម សារិកាកែវគោ ស្ទាំង កុកក្រក ចាប អន្ទេបខ្មៅ លលកដី ត្រចៀកកាំ

-អង្កេតមើលសត្វព្រៃនៅចំណុចភូមិម្រាក់ទាបមានវត្តមាន សត្វកុកគ្រោងមធ្យម កុកក្រក ចាប ត្រចៀកកាំដើមត្នោត

-អង្កេតមើលសត្វព្រៃនៅចំណុចបឹងសាលាមានវត្តមានសត្វអន្ទេបខ្មៅ កុកក្រក

-អង្កេតមើលសត្វព្រៃនៅចំណុចជិតចម្ការកៅស៊ូមានវត្តមាន ប្រវឹក កុក ខ្វែក

-អង្កេតមើលសត្វព្រៃនៅចំណុចទឹកវិលមានវត្តមាន ខ្វែក កុក ទ្រមាក់ខ្លា និងសារិកាកែវគោ

-សម្ភាសន៏កសិករមានបក្សីឈឺស្លាប់ដើម្បីរកប្រភពមេរោគ

-អង្កេតសុខភាពបក្សីនៅភូមិត្រោក ឃុំ និងភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក តាមរយៈសង្កេត សួរអាជ្ញាធរ និងកសិករគឺពុំមានករណីបក្សីឈឺ ស្លាប់គួរអោយកត់សំគាល់។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter