មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រគល់-ទទួលវ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របីចំនួន៤៥០០កំរិត ថ្នាំព្យាបាលសត្វចំនួន ២០ដប និងសម្ភារ:បរិក្ខាពេទ្យ
ចេញ​ផ្សាយ ០៦ ធ្នូ ២០២៣
131

នៅព្រឹកថ្ងៃអង្គារ ៨ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ស្វាយរៀង លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល  នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ប៉ាង វិបុលប្រធានការិយាល័កសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកចន្រ្ទា បានប្រគល់-ទទួលវ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របីចំនួន៤៥០០កំរិត ថ្នាំព្យាបាលសត្វចំនួន ២០ដប និងសម្ភារ:បរិក្ខាពេទ្យ និងបានសហការជាមួយរដ្ឋបាលឃុំព្រៃគគីរ មេភូមិគោះគោ និងភ្នាក់ងារសុខភាពសត្វភូមិចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺគោ ក្របី នៅភូមិកោះគោ ឃុំព្រៃគគីរចំនួន ២៦៧ក្បាល គោ ១៨៥ក្បាល ។ លោក ហ៊ុន សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានមានប្រសាសន៍ពន្យល់ណែនាំពីវិធានការការពារជំងឺគោ ក្របី  និងត្រូវធ្វើអនាម័យកន្លែងចិញ្ចឹមគោ ក្របីជាប្រចាំថ្ងៃអោយស្អាត និងឧស្សាហ៍តាមដាមពិនិត្យមើលគោ ក្របីជាប្រចាំថ្ងៃ ប្រសិនមានបញ្ហាអ្វី សូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំ និងមន្ទីរជំនាញដើម្បីចុះអន្តរាគមន៍អោយទាន់ ពេលវេលា ។

     

ចំនួនអ្នកចូលទស្សនា
Flag Counter