នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានអញ្ជើញអមដំណើរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញពិនិត្យវឌ្ឍនភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនក្នុងក្រុងបាវិត ស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ដើម្បីរៀបចំប្រែក្លាយតំបន់ទាំងនេះ ទៅជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀតទៅថ្ងៃអនាគត ក្នុងនោះរួមមាន ពិនិត្យទីតាំងបង្កើតអាងចម្រោះទឹក កង្វក់ , អាងស្តុកទឹកសម្រាប់ការបង្ករបង្កើនផល របស់ប្រជាពលរដ្ឋ ប្រព័ន្ធធារាសាស្រ្ត ស្រោចស្រពកសិកម្ម និងទីតាំងផ្គត់ផ្គង់ទឹកស្អាត ចេញពីបឹងធំៗក្នុងស្រុកចន្ទ្រា ដែលនឹងមានការរៀបចំវិនិយោគនៅថ្ងៃខាងមុខ ក្នុងនោះបានពិនិត្យលទ្ធភាពក្នុងការស្តាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកក្នុងស្រុកកំពង់រោទិ៍ និងពិនិត្យលំហូការដឹកជញ្ជូនទំនិញតាមច្រកព្រំដែនអន្តរជាតិព្រៃវល្លិ័ដែលកំពុងដំណើរការដឹកជញ្ជូនទំនិញចេញចូល រវាងប្រទេសកម្ពុជា និងវៀតណាមបច្ចុប្បន្នផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ទីរពាក់ព័ន្ធត្រូវពិនិត្យ និងពន្លឿនកា រស្ថាបនាផ្លូវជនបទនានាដែលកំពុងរងការខូចខាតត្រូវធ្វើការជួសជុល និងស្ថាបនាថ្មីឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
អញ្ជើញអមដំណើរឯកឧត្តមអភិបាលខេត្តក្នុងឱកាសនោះដែររួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរ -អង្គភាពពាក់ព័ន្ធ នានា លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។