មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងនិង ដំណាំផ្សេងៗ
ចេញ​ផ្សាយ ០៤ មករា ២០២៤
215

នាព្រឹកថ្ងៃអង្គារ ៦ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី  និងលោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ បានចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងនិង ដំណាំផ្សេងៗ របស់កសិករនៅឃុំដូនសរ និងឃុំស្វាយយា ស្រុកស្វាយជ្រំ តាមការរាយការណ៍របស់លោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ នៅឃុំដូនសរស្រែប្រាំងអនុវត្តបាន៣០០ហិកតា លើផែនការ១០០ហិកតា និងឃុំស្វាយាអនុវត្តបាន៧០០ហិកតា លើផែនការ៣០០ហិកតា ដោយសារស្រូវឡើងថ្លៃបានធ្វើអោយកសិករនាំគ្នាធ្វើស្រែលើសពីផែនការអាចប្រឈមនឹងការខ្វះខាត់ទឹកនៅពេលខាងមុខ ។

កម្មវិធីទី១ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំង តាមការចុះពិនិត្យជាក់ស្តែងនៅឃុំដូនស ដំណាំស្រូវនៅវគ្គលូតលាស់អាយុកាល៤០-៥០ថ្ងៃលូតលាស់ មិនមានសត្វល្អិតនិងជម្ងឺទេ តែបើករណីខ្វះទឹក រយ:ពេល១សប្តាហ៍ខាងមុខស្រូវអាចខូច និងនៅពេលស្រូវដល់វគ្គបង្កបង្កើនផលក្នុងអំឡុងចុង ខែមករា និងកុម្ភ: ឆ្នាំ២០២៤ ខ្វះទឹកនឹងធ្វើអោយស្រូវស្កកខូច និងឃុំស្វាយាស្រូវអាយុកាល៤៥-៥០ថ្ងៃប្រហាក់ប្រហែលនឹងឃុំដូនសរដែរ។

នៅក្នងឱកាសនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានណែនាំអោយកសិករថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ គ្រប់គ្រងទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំបនបន្ថែម  បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ទីរជំនាញដើម្បីជួយអន្តរាគន៍ទាន់ពេលវេលា។

កម្មវិធីទី២: ពិនិត្យការដាំបន្លែរបស់កសិករសហគន៍ដាំបន្លែនៅភូមិសូ ឃុំដូនសរ ស្រុកស្វាយជ្រុំ បានអោយដឹងថាបច្ចុប្បន្នការដាំបន្លែបានតម្លៃថ្លៃខ្ពស់ ត្រសក់តម្លែ៣០០០៛/គក្រ ស្ពៃតម្លៃ២៥០០-៣០០០៛/គក្រ បើតាមការបង្ហាញរបស់កសិករ សុខ ណម បានបញ្ជាក់ថាគាត់ដាំបន្លែលើផ្ទៃដី ៥០០ម៉ែត្រការេគាត់ដាំបន្លែស្ពៃក្រញាញ់ និងស្ពៃខៀវ បាន១៥រងអាចទទួលផលបានប្រមាណ៣៧៥គក្រ ហើយលក់បាន២៥០០-៣០០០៛/គក្រ ក្នុង១វគ្គរយ:ពេល១ខែបានចំណូលពី៩៣០ ០០០៛-១ ០០០ ០០០៛។

កម្មវិធីទី៣ ចុះពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបរបស់កសិករនាង សេង នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ កសិករមានចិញ្ចឹមកង្កែបសាច់ចំនួន១០ ០០០ក្បាល ចិញ្ចឹមមេគោពូជ១ក្បាលទើបកើតកូនបាន១ក្បាល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter