មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យការងារដាំដុះដំណាំរបស់កសិករឈ្មោះ គង់ ដា នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ០៤ មករា ២០២៤
409

ព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី  និងលោកប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ បានចុះពិនិត្យការងារដាំដុះដំណាំរបស់កសិករឈ្មោះ គង់ ដា នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ គាត់មានទំហំផ្ទៃដីសរុបចំនួន ៦ហិកតា មានដាំឪឡឹកពណ៌លឿង និងឪឡឹកពណ៌ក្រហមអត់គ្រាប់ សរុបចំនួន៤ហិកតាចែកជាដំណាក់៤វគ្គ (វគ្គទី១ចំនួន ២ហិកតាកំពុងប្រមូលផលបាន១០០គក្រ/ថ្ងៃតម្លៃឪឡឹកលឿង៣០០០៛/គក្រ និងឪឡឹកក្រហមអត់គ្រាប់៤០០០៛/គក្រ បានរយ:ពេល១៥ថ្ងៃមកហើយ វគ្គទី២ ចំនួន១ហិកតាអាយុកាល៥០-៦០ថ្ងៃកំពុងក្តឹប វគ្គទី៣ចំនួន០.៥ហិកតាអាយុកាល៣០-៣៥ថ្ងៃ និងវគ្គទី៤ ចំនួន០.៥ហិកតាទើបដាំបានរយ:៧ថ្ងៃ)  មានអំពៅទំហំ៣០អា ជិតដល់ពេលប្រមូលផលហើយ និងដាំដុះដំណាំននោងចំនួន៧០អា គាត់បានប្រមូលផលអស់ហើយចំណូលដែលបានពីដំណាំននោងសរុបបានចំនួន៣,០០០,០០០រៀល និងមានដីត្រៀមដាំឪឡឹកបន្តទៀតចំនួន១ហិកតា ក្រៅពីការដំណាំ គាត់បានចិញ្ចឹមគោចំនួន៣០ក្បាលផងដែរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter