មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាន ចុះពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤ នៅស្រុករមាសហែក។
ចេញ​ផ្សាយ ១៥ មករា ២០២៤
117

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី សហការជាមួយលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករមាសហែក ចុះពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤ នៅស្រុករមាសហែក។

-តាមការរាយការណ៍របស់លោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានរមាសហែក ផែនការដំណាំស្រូវរដូវប្រាំងមានចំនួន១០០ហ.ត អនុវត្តន៍បានចំនួន៥២៥៣ហ.ត លើសផែនការ៤២៥៣ហ.ត ។

-តាមការចុះពិនិត្យជាក់ស្តែង: កសិករប្រើពូជស្រូវIR504 និងពូជOM5451ដែលមានអាយុកាល៩០-៩៥ថ្ងៃ ។

+នៅឃុំចន្រ្តីអនុត្តបាន ៤៧០ហិកតា ស្រូវនៅវគ្គបង្កបង្កើនផល ក្នុងដំណាក់កាលផើម និងចេញកួរអាយុកាល៥៥-៦០ថ្ងៃស្រូវដុះលូតលាស់ល្អពុំមានសត្វល្អិត និងជម្ងឺបំផ្លាញ និងមិនទាន់ខ្វះទឹកទេ។

+នៅឃុំម្រាម ផែនការស្រូវប្រាំងចំនួន២៤៦ហិកតា អនុវត្តបាន៤៧៨ហិកតាលើសផែនការ២៣២ហិកតា ស្រូវនៅវគ្គលូតលាស់អាយុកាល២៨-៣៥ថ្ងៃស្រូវដុះលូតលាស់ល្អ ពុំមានបញ្ហា ជម្ងឺ និងមិនទាន់ខ្វះខាតទឹកទេ។

-នៅក្នងឱកាសនេះលោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានណែនាំអោយកសិករផ្អាក់ការធ្វើស្រែប្រាំងលើកទី២ និងថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ ថែទាំទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំប៉នបន្ថែម បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងមន្ទីរជំនាញ ដើម្បីជួយអន្តរាគន៍ទាន់ពេលវេលា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter