មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី ចុះពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤ នៅស្រុកកំពង់រោទិ៍។
ចេញ​ផ្សាយ ២៣ មករា ២០២៤
110

នាព្រឹកថ្ងៃអង្គារ១៣កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី ចុះពិនិត្យ និងវាយតម្លៃស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤ នៅស្រុកកំពង់រោទិ៍។

-តាមការរាយការណ៍របស់លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកំពង់រោទិ៍ ផែនការដំណាំស្រូវរដូវប្រាំងចំនួន ៧១០០ហ.ត អនុវត្តន៍បានចំនួន៧៨៩០ហ.ត លើសផែនការ៧៩០ហ.ត ចំពោះស្ថានភាពទឹក នៅរដូវប្រាំងវគ្គទី១នេះ មិនទាន់មានបញ្ហាខ្វះខាត់ទឹកនៅឡើយទេ ដោយសារគ្រប់កន្លែងមានទឹកជោរអាចបូមបាន ប៉ុន្តែនៅឃុំរាជមន្ទីរប្រើប្រាស់ទឹកអណ្តូង។

តាមការចុះពិនិត្យជាក់ស្តែង :

១-នៅភូមិស្វាយគន្ត្រែ ឃុំសំយោងកសិករប្រើពូជស្រូវIR504 និងពូជOM5451។ ចំពោះដំណាំស្រូវអាយុកាល២៥-៣៥ថ្ងៃ កំពុងលូតលាស់មានសត្វល្អិតមូសថ្លុងបំផ្លាញតិចតួច  មិនទាន់មានបញ្ហាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នៅឡើយ ចំពោះបញ្ហាទឹកនៅតំបន់នេះកសិករបានជួលម៉ាស៊ីនបូមទឹកពីប្រឡាយមេជាប់ព្រុំដែនវៀតណាមតាមប្រឡាយរងហើយកសិករបូមពីប្រឡាយរងចូលស្រែរៀងខ្លួនក។

២.នៅឃុំរាជមន្ទីរ តាមការរាយការរបស់លោកមេឃុំ ការអនុវត្តស្រូវប្រាំងលើកទី១បានចំនួន១០៨៤ហ.តលើផែនការ២៤៩ហ.តលើសផែនការ៨៣៥ហ.ត ចំពោះស្ថានភាពទឹកមិនទាន់មានបញ្ហាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នៅឡើយទេដោយសារស្រូវភាគច្រើនដល់វគ្គទុំ ប្រមូលផលនៅ៧-១០ថ្ងៃខាងមុខប៉ុន្តែ១០-២០ហិកតា នៅភូមិឬស្សីដោត និងភូមិភ្នំស្រូវ ស្រូវនៅដំណាក់កាលលូតលាស់អាយុកាល៣០-៣៥ថ្ងៃអាចប្រឈមនឹងខ្វះទឹកករណីទឹកមិនជោរតាមប្រឡាយទេ។

៣.នៅឃុំថ្មី ការដាំស្រូវរដូវប្រាំងលើកទី១អនុវត្តបាន៣០០០ហ.តលើផែនការ ៣០៨០ហ.ត ស្រូវនៅវគ្គបង្កបង្កើនផលដំណាក់កាលដាក់ទឹកដោះ និងដាក់ម្សៅស្រូវដុះលូតលាស់ល្អមិនមានបញ្ហាសត្វល្អិតនិងជម្ងឺបំផ្លាញ និងខ្វះទឹកទេ។

-នៅក្នងឱកាសនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំអោយកសិករថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ ថែទាំទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំប៉នបន្ថែម បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន​ និងមន្ទីរជំនាញ ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter