មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤
ចេញ​ផ្សាយ ២៥ មករា ២០២៤
77

ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួង។  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីបើកសន្និបាតកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងសេចក្តីរីករាយនិងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលសម្រេចបានលទ្ធផលល្អ​ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យកសិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការការពារនូវធនធានធម្មជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរំឭកដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ក្រោមឱវាទក្រសួង ត្រូវបន្តចូលរួមលើកស្ទួយផលិតកម្ម និងរក្សាស្ថេរភាពថ្លៃរយៈពេលវែង ដើម្បីរក្សាខ្សែច្រវាក់តម្លៃឱ្យត្រូវនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីឱ្យមានប្រសិទ្ធភាព និងចំទិសដៅពិតប្រាកដ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមអំពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលចាំបាច់ត្រូវថែរក្សា ការពារ អភិវឌ្ឍ និងប្រើប្រាស់ឱ្យ​ចំទិសដៅ ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យកសិកម្ម។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងជាថ្មីម្ដងទៀត អំពីគោលនយោបាយរបស់ក្រសួង ដែលផ្ដល់អាទិភាពលើការរក្សាសន្តិសុខស្បៀង និងនិរន្តរភាពធនធានធម្មជាតិ ដែលគ្រប់អនុវិស័យទាំងអស់ត្រូវគិតគូរអនុវត្តឱ្យ​បាននៅទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឱ្យ​ការពិភាក្សានៃអង្គសន្និបាតទទួលបានផ្លែផ្កា និងអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter