មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ចើញអមដំណើរឯកឧត្តម តន់ វ៉ាន់ផារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀងបានចុះពិនិត្យប្រព័
ចេញ​ផ្សាយ ០៦ កុម្ភៈ ២០២៤
70

នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត 

បានអញ្ចើញអមដំណើរឯកឧត្តម តន់ វ៉ាន់ផារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម  និងឯកឧត្តម សរ សុដានី អភិបាលរងខេត្តស្វាយរៀង។

សកម្មភាពទី១៖ ឯកឧត្តមប្រតិភូ បានដឹកនាំក្រុមការងារចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ការ 

ស្តារប្រឡាយនាំយកទឹក និងដាក់ម៉ាស៊ីនចំនួន០២គ្រឿង  ដើម្បីបូមទឹកដាក់ក្នុងប្រឡាយ

ធំ អោយប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពលើដំណាំស្រូវ នៅរដូវប្រាំង ដែលមានបញ្ហា

ខ្វះខាតទឹក ដែលស្ថិតនៅភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួល។  ដោយមានការ

អញ្ជើញចូលរួមៈ

-លោក គឹម សាវុធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង

-លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល

-លោកប៉ុកឌីស្គីប្រធានការិយាល័យធារាសាស្រ្តខេត្តស្វាយរៀង និងសហការី។

-លោកមេឃុំម៉ឺនជ័យ លោកមេភូមិ ហែកសំណាញ់ និងប្រជាពលរដ្ឋផងដែរ។

សកម្មភាពទី២៖ បានបន្ដដំណើរចុះពិនិត្យការស្ដារប្រឡាយទឹក ដើម្បីសង្គ្រោះស្រូវប្រាំងដែលមានប្រវែង 2,250 ម៉ែត្រ លើផ្ទៃដីបង្កបង្កើនផល 288 ហិចតា ដែលស្មើនឹងគ្រួសារបង្កបង្កើនផល 405 គ្រួសារមានចំនួន 3 ភូមិ ក្នុងនោះមាន ភូមិត្រោកតូច ភូមិចំរេះ និងភូមិពពារ ក្នុងឃុំស្វាយធំ។ក្នុងពេលនោះដែល លោក សុខ សុទ្ធាវុធប្រធានមន្ទីរកសិកម្មខេត្តបានឧបត្ថម្ភប្រេងម៉ាស៊ុត សម្រាប់ស្ដារប្រឡាយចំនួន 200 (លីត្រ) ស្មើនឹងថវិកា 846,000 រៀល។

នៅក្នងឱកាសនេះ ឯកឧត្តមប្រតិភូ និងក្រុមការងារ បានណែនាំអោយកសិករថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ ថែទាំទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំប៉នបន្ថែម បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលាឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងមន្ទីរជំនាញ ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter