មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករ ស្ថិតនៅក្រុងស្វាយរៀង និងស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២៤
92

ព្រឹកថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤

លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  និងសហការី បានចុះពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករ ស្ថិតនៅក្រុងស្វាយរៀងនិងស្រុកស្វាយទាប ខេត្តស្វាយរៀង ។

១-ចុះពិនិត្យការដាំបន្លៃរបស់កសិករវ៉ា ឈាន នៅភូមិចំបក់ពាម សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កសិករដាំដុះលើផ្ទៃដី០.៧២ហិកតា មានដាំម្រះ ត្រឡាច ឆៃថាវ និងនៅក្នុងផ្ទះសំណាញ់ដាំប៉េងប៉ោះរយ:ពេល១សប្តាហ៍ទៀតទើបអាចប្រមូលផលបាន។ ចំពោះត្រឡាច និងម្រះដាំក្រៅផ្ទះសំណាញ់បានប្រមូលផល៨ដងរួចមកហើយបាន១៣០០គក្រ(ខែធ្នូឆ្នាំ២០២៣ហូតពេលបច្ចុប្បន្ន) តម្លៃម្រះ២៥០០៛/គក្រ ត្រឡាច២០០០៛/គក្រ។

២-ចុះពិនិត្យការដាំបន្លែនៅកសិដ្ឋានកសិករឡឹក ប៊ុនធឿន នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប កសិដ្ឋានមានផ្ទៃដី១.៥ហត នៅក្នុងកសិដ្ឋានមានសង់ផ្ទះសំណាញ់ចំនួន៥ខ្នងមានដាំបន្លែ សាលាដស្រួយ និងស្ពៃក្រញាញ់ប្រមូលផលអស់៣រោង នៅសល់២រោងពី០៧ថ្ងៃទៅ១០ថ្ងៃទៀតប្រមូលផល ចំពោះបន្លែដែលប្រមូលផលរួចបានផលស្ពៃក្រញាញ់៧២០គក្រតម្លៃ១៣០០៛/គក្រ និងសាលាដស្រួយបាន១២០០គក្រតម្កៃ៤០០០៛/គក្រ។ នៅក្រៅផ្ទះសំណាញ់មានដាំស្ពៃក្រញាញ់១០រង(១.២មX៣០ម) និងខ្ទឹមស្លឹកចំនួន៧រង(១.២មX៣០ម) និងរៀបចំដីសំរាប់ដាំត្រសក់ទ្រើងប្រមាណជា០.៥ហត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter