នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមរៀបចំធ្វើយុទ្ធនាការ ចាក់វ៉ាក់សាំងសត្វ និង ផ្សព្វផ្សាយពីជំងឺប៉េសអាហ្វ្រិក នៅឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ដែនបានសហការណ៏ជាមួយក្រុមការងារមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដែលមានសមាសភាពចូលរួមៈ
-លោក សុខ ដារូ ប្រធានការិ ប្រយុទ្ធប្រឆាំង និង ជំងឺឆ្លង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ និង ក្រុមការងារ
-លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងក្រុមការងារ
-លោក ឆោម ក្រិត្យ អភិបាលរងស្រុកកំពង់រោទិ៍
- លោក អ៊ុន មុន្នីរ័ត្ន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន
-លោក មេឃខ្សែត្រ ក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និង កសិករចិញ្ចឹម គោ ក្របី និង ជ្រូក សរុបវត្តមានចំនួន ៨៣នាក់ ស្រី ២៥នាក់។
លទ្ធផលការអនុវត្ត ក្នុងនោះផ្សព្វផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វអ្នកចូលរួមចំនួន៣៩នាក់ ស្រី១៧នាក់ និងបានផ្តល់ថ្នាំលាបដំបៅជំងឺអុតក្តាមគោ ក្របី ដល់អ្នកចូលរួមចំនួន ២៥ លីត្រ ស្មើរនិង ៣៩នាក់។
-បានផ្តល់ សៀវភៅបច្ចេកទេស បរិក្ខាពេទ្យ និង ថ្នាំព្យាបាលសត្វដល់ពេទ្យសត្វភូមិចំនួន ៥នាក់។
-បានចាក់វ៉ាក់សាំងជំងឺសារទឹកសត្វបានចំនួន៥៨ ក្បាល ក្នុងនោះ គោចំនួន ៤១ក្បាល។
-បាផ្សព្វផ្សាយ និង ចែកខិតប័ណ្ណ ជំងឺ ប៉េសជ្រូកអាហ្រ្វិក ក្រុមប្រឹក្សាឃុំ មេភូមិ កសិករចិញ្ចឹមជ្រូក ចំនួន ៤៤នាក់ ស្រី៨នាក់។
នៅក្នុងឪកាសនោះដែរ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ពន្យល់ណែនាំពីវិធានការការពារជំងឺសត្វគោ ក្របីដល់ប្រជាពលរដ្ឋ៖
• ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ ឬភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតអ្នក បំផុតនៅពេលមានឆ្លងជំងឺសត្វ
• ត្រូវបំបែកសត្វឈឺចេញពីហ្វូង
• ត្រូវធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រជាំថ្ងៃ
• ហាមចលនាសត្វចេញ ចូលឬឆ្លងកាត់តំបន់ផ្ទុះជំងឺ
• វិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុំឲ្យសត្វ គោ ក្របី មានជំងឺ គឺយើង ត្រូវតែចាក់វ៉ាក់សាំងការពារ ឲ្យបានទៀតទាត់តាមប្រតិទិន។