នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងលោក ភិន សាមន ប្រធានការិយាល័យផែនការ-គណនេយ្យ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
សកម្មភាពទី១
- ឯកឧត្តមនាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពផ្ទះដែលបានសង់រួច និងផ្តល់អនុសាសន៌បន្ថែមដូចខាងក្រោមថា÷
- ពិនិត្យមើល និងរៀបគម្រោងសាងសង់ផ្លូវ និងចាក់ដីបន្ថែមតាមផ្ទះនីមួយៗ កុំអោយលិចទឹកនៅរដូវវស្សា
- ត្រូវមានដីស្រែជូនពួកគាត់សំរាប់ធ្វើស្រែចិញ្ចឹមជីវិត ជាប់ជាមួយដីភូមិ (រដ្ឋបាលខេត្ត)
- គម្រោងសាងសង់ផ្លូវតភ្ជាប់ពីភូមិអ្នកស្រុក ងាយស្រួលក្នុងការធ្វើដំណើ
- មន្ទីរសង្គមកិច្ចខេត្ត ពិនិត្យអតីតយុទ្ធជនក្រីក្រ ពិការភាព ខ្វះលំនៅដ្ឋាន
- មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យវាយតម្លៃក្នុងការសាងសង់ ផ្លូវថ្នល់ ស្ពាន និងផ្ទះ ...
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិនិត្យមើលពូជឈើហូបផ្លែ
សកម្មភាពទី២
- ប្រតិភូបានអញ្ជើញពិនិត្យ ការជីកស្រះទឹក សំរាប់ជាប្រភពទឹក ទុកក្នុងការប្រើប្រាស់របស់ប្រជាកសិករនៅទីនោះ។