មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះធ្វើយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺសាទឺក គោ ក្របី
ចេញ​ផ្សាយ ២៥ មិថុនា ២០២៤
31

ព្រឹកថ្ងៃអង្គារ៍៤ រោច ខែជេស្ឋឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក​ហ៊ុន​ សារ៉េតថន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងសហការី បានសហការណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយទាប ខេត្តស្វាយរៀងបានចុះធ្វើយុទ្ធនាការណ៍ចាក់វ៉ាក់សាំងការពារជំងឺសាទឺក គោ ក្របី ចំនួន១០៧ ក្បាល គោ ៧២ក្បាល និងផ្សព្វផ្សាយពីរវិធានការការពារ និងព្យាបាលជំងឺឆ្លងសត្វ ព្រមទាំងផ្តល់ថ្នាំលាបដំបៅ និងវ៉ាក់សាំងសាទឹកចំនួន ១៥០០កម្រឹត ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋ ភូមិទួលអង្គរ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង សរុបចំនួន២៣នាក់ ស្រី០៨នាក់ ។

នៅក្នុងឪកាសនោះដែរលោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និបសុព្យាបាលខេត្ត បានមានប្រសាសន៍ពន្យល់ណែនាំពីវិធានការការពារជំងឺសត្វគោ ក្របីដល់ប្រជាពលរដ្ឋ៖

 • ត្រូវប្រញាប់រាយការណ៍ជូនមន្ត្រីបសុពេទ្យ  ឬភ្នាក់ងារសុខភាពសត្វភូមិដែលនៅជិតអ្នកបំផុតនៅពេលមានឆ្លងជំងឺសត្វ

 • ត្រូវបំបែកសត្វឈឺចេញពីហ្វូង

 • ត្រូវធ្វើអនាម័យកន្លែងចិញ្ចឹមជាប្រជាំថ្ងៃ

  • ត្រូវផ្ដល់ទឹកស្អាត អោយសត្វផឹក និងឧស្សាហ៍ពិនិត្យមើល សកម្មភាពរបស់សត្វ

 • ហាមចលនាសត្វចេញ ចូលឬឆ្លងកាត់តំបន់ផ្ទុះជំងឺ

 • វិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារកុំឲ្យសត្វ គោ ក្របី មានជំងឺ គឺយើងត្រូវតែចាក់វ៉ាក់សាំងការពារ ឲ្យបានទៀតទាត់តាមប្រតិទិន។

ចំនួនអ្នកចូលទស្សនា
Flag Counter