មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់ពពួកដង្កូវហ្វូង នៅឃុំអំពិលនិងឃុំត្រស់
ចេញ​ផ្សាយ ០២ កក្កដា ២០២៤
53

នាព្រឹកថ្ងៃសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និង មន្ត្រីកសិកម្មឃុំត្រពាំងស្ដៅ បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់ពពួកដង្កូវហ្វូង នៅឃុំអំពិលនិងឃុំត្រស់ ក្រោយពីបានចុះពិនិត្យជាក់ស្ដែង បានឲ្យឃើញថាការបំផ្លាញរបស់ដង្កូវហ្វូងគឺបានស្ងប់ស្ងាត់ដោយប្រជាពលរដ្ឋគាត់បានបាញ់ថ្នាំកំចាត់បានទាន់ពេលវេលា លោកប្រធានមន្ទីរបានយកថ្នាំកំចាត់ដង្កូវហ្វូងមកចែកជូនប្រជាពលរដ្ឋបានចំនួន ៥០ គ្រួសារ ក្នុង១គ្រួសារ ទទួលបានថ្នាំ១កញ្ជប់ ដើម្បីទុកប្រើប្រាស់ធ្វើការកំចាត់បន្តទៀត។ដែលមានវត្តមានចូលរួមមានលោកមេឃុំ លោក មេភូមិ លោកមេប៉ុស្តិ៍ និងប្រជាពលរដ្ឋ។

នៅក្នងឱកាសនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំកសិករ ពីបច្ចេកទេសការប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ និងវិធីការពារខ្លួនអោយមានសុវត្តិភាព នៅពេលដែលបាញ់ថ្មាំនៅទីវាល និងថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមាន ដង្កូវ ហ្វូង និងសត្វល្អិត ជងឺ ថែទាំទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំប៉នបន្ថែម បើឃើញមានវត្តមានមេអំបៅ ដង្កូវហ្វូង ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន​ និងមន្ទីរជំនាញ ដើម្បីជួយអន្តរាគមន៍ទាន់ពេល។

ចំនួនអ្នកចូលទស្សនា
Flag Counter