មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់ពពួកដង្កូវម៉ូលស្លឹកភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ
ចេញ​ផ្សាយ ០៣ កក្កដា ២០២៤
43

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤

លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានសហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ   បានចុះពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់ពពួកដង្កូវម៉ូលស្លឹកភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ក្រោយពីបានចុះពិនិត្យជាក់ស្ដែង បានឲ្យឃើញថា ផលប៉ះពាល់ដោយពពួកដង្កូវម៉ូលស្លឹកលើផ្ទៃដីចំនួន៣៥ ហិកតា  និង ភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងផលប៉ះពាល់ដោយពពួកដង្កូវម៉ូលស្លឹកលើផ្ទៃដីចំនួន២៧ ហិកតា។ លោកប្រធានកសិកម្មបានយកថ្មាំកសិកម្មចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ចំនួន ៥៥គ្រួសារ ដើម្បីទុក្ខប្រើប្រាស់លើផ្ទៃដីដែលរងផលប៉ះពាល់ដោយពពួកដង្កូវម៉ូលស្លឹក ។

ក្នងឱកាសនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំកសិករ ពីបច្ចេកទេសការប្រើប្រាស់ថ្នាំអោយបានត្រឹមត្រូវ និងវិធីការពារខ្លួនអោយមានសុវត្តិភាព នៅពេលដែលបាញ់ថ្មាំនៅទីវាល និងថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមាន ដង្កូវ  និងសត្វល្អិត ជងឺ ថែទាំទឹក ទៅតាមតម្រូវការស្រូវ ដាក់ជីបំប៉នបន្ថែម បើឃើញមានវត្តមានមេអំបៅ ដង្កូវ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន​ និងមន្ទីរជំនាញ ដើម្បីជួយអន្តរាគមន៍ទាន់ពេល។

ចំនួនអ្នកចូលទស្សនា
Flag Counter