មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកហ៊ុន​ សារ៉េតថន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង និងសហការី បានចូលរួមរៀបចំវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី និង ជំងឺឆ្កែឆ្កួត នៅតាមសាលារៀន និងតាមសហគមន៏
ចេញ​ផ្សាយ ១៨ កក្កដា ២០២៤
153

ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកហ៊ុន​ សារ៉េតថន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង និងសហការី បានហកាណ៍ជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកស្វាយជ្រំ  ដោយមានការសម្រួលដោយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី  និង ជំងឺឆ្កែឆ្កួត នៅតាមសាលារៀន និងតាមសហគមន៏ ក្រោមអធិបតីភាពលោក ឡុង រិទ្ធី នាយករងវិទ្យាសុខភាពសត្វនិងផលិតកម្មសត្វ។

សមាសភាពចូលរួមមាន÷

-លោកស្រីសេង ប៊ុនណារី ប្រធានមន្ទីរពិសោធន៍វីរុសសាស្រ្ត នៃអគ្គនាយកដ្ឋាន ស អ ស

-លោក សៅ សុវណ្ណ មន្ត្រីនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង នៃក្រសួងសុខាភិបាល

-លោកប្រធាន និងមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកស្វាយជ្រំ

- លោក នាយកសាលា វិទ្យាល័យហ៊ុន សែន ក្រោលគោ ស្រុកស្វាយជ្រំ

-លោក នាយកសាលាអនុវិទ្យាល័យឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ

១/វិទ្យាល័យហ៊ុន សែន ក្រោលគោ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលមានវត្តមានសិស្សានុសិស្សចូលរួមសរុបចំនួន ២៥០ នាក់ ស្រី ១២៥​នាក់ ។

២/អនុវិទ្យាល័យឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ដែលមានវត្តមានសិស្សានុសិស្សចូលរួមសរុបចំនួន ២៥០ នាក់ ស្រី ១៤០​នាក់ ។

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter