មន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”
ចេញ​ផ្សាយ ០៥ សីហា ២០២៤
355

មន្ទីរកសិកម្មរុក្ខាប្រមាញ់​និងនេសាទខេត្តស្វាយរៀងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ”

នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤  មន្ទីរកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទខេត្តស្វាយរៀង បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយបានទូងស្គរ ដើម្បីអបអរសាទរនូវសមិទ្ធផលប្រវត្តិសាស្ត្រ ។

ពិធីនេះដែរ បានរៀបចំស្របគ្នានឹងពិធីសម្ពោធបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

ចំនួនអ្នកចូលទស្សនា
Flag Counter