មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក​​ សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលស
ចេញ​ផ្សាយ ០៣ កញ្ញា ២០២៤
56

រសៀលថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤

លោក​​ សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការី  បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការដាំដំណាំបន្លែធម្មជាតិរបស់សហគមន៍កសិកម្ម សាមគ្គីភូមិសូរ ដែលស្ថិតនៅភូមិសូរ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បច្ចុប្បន្នសហគមន៍កសិកម្ម សាមគ្គីភូមិសូរ បានកំពង់ពង្រីកផ្ទៃដីដាំដំណាំបន្លែ  ដោយមានប្រភេទដំណាំរួមផ្សំក្នុងផ្ទះសំណាញ់ និងទីវាល ក្នុងនោះមានស្ពៃ សាលាដ ត្រសក់ ខ្ទឹម សណ្តែកគួរ ននោង ម្រះ ។ល។

សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានមានប្រសាសន៍កោតសសើរដល់សហគមន៍កសិកម្ម សាមគ្គីភូមិសូរ ដែលមានគំនិតក្នុងការដាំដុះនូវដំណាំបន្លែ និងកោតសសើរដល់មន្ទីរកសិកម្មរក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដែលបានជួយបង្រៀនបណ្ដុះបណ្ដាលនូវការដាំដុះ និងបានជួយនូវសម្ភារមួយចំនួន មានដូចជា ផ្ទះសំណាញ់ សម្ភារសំណាញ់ ព្រមទាំងផ្តល់នូវបច្ចេកទេសថ្មីៗ រហូតទទួលបានជោគជ័យ ក្នុងការដាំដុះដំណាំនៃផ្នែកកសិកម្មនេះ។

លោក យ៉ាន់ សុធា ប្រធានសហគមន៍កសិកម្មសាមគ្គីភូមិសូរ ក៏បានសំណូមដល់អ្នកដែលមានធនធាន មេត្តាជួយវិនិយោគដល់ការសាងសង់ផ្ទះសំណាញ់ ព្រោះថា កសិករមានជំនាញ និងចំណេះតែខ្វះធនធាន ដែលទាមទារសូមកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីសហគមន៍រីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យងាកមកទិញបន្លែដែលជារបស់ខ្មែរយើងដាំ មានតម្លៃសមរម្យ មិនប្រើប្រាស់សារធាតុគីមី យកទៅបរិភោគ មិននាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter