មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យការងារផលិតពូជស្រូវផ្ការំដួល
ចេញ​ផ្សាយ ១៧ តុលា ២០២៤
21

នាព្រឹកថ្ងៃពុធ១៤កើត ខែអស្សុជឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

សកម្មភាពទី១: លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការី បានចុះពិនិត្យការងារផលិតពូជស្រូវផ្ការំដួលរបស់កសិករ ជា សាវន ជាប្រធានសហគមន៍កសិកម្មចម្រើនស្វាយរំពារ ដែលរស់ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប បច្ចុប្បន្នគាត់បានផលិតពូជស្រូវផ្ការំដួល លើផ្ទៃដីសរុបចំនួន ៤ ហិកតា ហើយពូជស្រូវដែលគាត់ផលិតបាន គាត់លក់ចែកចាយ ជូនប្រជាពលរដ្ឋ និងសហគមន៍ ក្នុងខេត្តស្វាយរៀង។

សកម្មភាពទី២

លោកប្រធាន និងសហការី បានបន្តដំណើរចុះពិនិត្យការងារចិញ្ចឹមខ្យងប៊ើ ដែលមានចំនួន ០៨ ហាប៉ា ក្នុង១ហាប៉ា ស្មើ(5m x 40m ) សព្វថ្ងៃគាត់កំពង់ប្រមូលផលក្នុង១ថ្ងៃគាត់ប្រមូលផលបានចំនួន១៥គក្រ ទៅ២០គក្រ  ហើយក្នុង១គក្រ គាត់លក់បានតំលៃ២៥ 000រៀល ទៅ ៣០ ០០០រៀល ។ ចំនែកកូនខ្យងដែលលក់សម្រាប់យកទៅចិញ្ចឹម ក្នុង១ គក្រ តំលៃ ៤០ ០០០រៀល ។ ក្នុងផ្ទៃដីចិញ្ចឹមខ្យង មានផ្ទៃដីសរុបចំនួន២ ហិកតា នៅលើផ្ទៃដីមានដាំដំណាំដូងក្រអូប ចំនួន ៦០០ ដើម (ទើបបានប្រមូលផលខ្លះៗ)ក្នុងដីនោះដែរគាត់ក៏មានចិញ្ចឹមមាន់ ទា ក្ងាកនិងត្រីប្រា។  នៅក្នងឱកាសនោះដែរលោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត  បានមានប្រសាសន៍ លើកទឹកចិត្តអោយ ប្រធានសហគមន៍ និងសមាជិកខិតខំផលិតពូជស្រូវអោយច្រើន និងសុទ្ធល្អ ដើម្បីលក់ចែកចាយ ទៅប្រជាពលរដ្ឋ និងសហគមន៍ ទៅអនុវត្តទទួលបានទន្និផលខ្ពស់ លោកប្រធានក៏បានណែនាំអោយកសិករថែទាំស្រូវអោយបានល្អ ឧស្សាហ៍ចុះពិនិត្យស្រែ ពិនិត្យវត្តមានសត្វល្អិត ជងឺ គ្រប់គ្រងទឹក ទៅតាមតម្រូវការដំណាំស្រូវ ដាក់ជីបំបនបន្ថែម  បើមានវត្តមានមេអំបៅ ឬមាមាជនៅក្នុងស្រែត្រូវចាត់វិធានការណ៍អោយបានទាន់ពេលវេលា ឬផ្តល់ពត៌មានទៅក្រុមប្រឹក្សាឃុំ ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុក និងមន្ទីរជំនាញដើម្បីជួយអន្តរាគន៍ទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter